ប្រភព៖ Facebook - Khu Du Lịch Thác Bà Bình Thuận
ខេត្តប៊ិញធួន (Binh Thuan) ស្ថិតនៅលើឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសវៀតណាម។ ដោយល្បីល្បាញដោយសារឆ្នេរសមុទ្រ កោះ វាលខ្សាច់ និងទីតាំងបេតិកភណ្ឌ ខេត្តប៊ិញធួនក៏មានទឹកធ្លាក់ហូរថ្នាក់ៗយ៉ាងស្រស់ស្អាតជាច្រើនដែលមានឈ្មោះប្លែកៗ ព្រមទាំងមានរឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍អមជាមួយផងដែរ។
ទឹកធ្លាក់ Ba (ទឹកធ្លាក់លោកស្រី ឬ ទឹកធ្លាក់ ៩ ជាន់) ស្ថិតនៅក្នុងតំបន់អភិរក្សធម្មជាតិភ្នំ Ong ដែលជាជម្រកនៃរុក្ខជាតិ និងសត្វព្រៃយ៉ាងសម្បូរបែប ដូចជា ប្រភេទរុក្ខជាតិរាប់រយប្រភេទ បក្សីជាច្រើនប្រភេទ សត្វថនិកសត្វរាប់សិបប្រភេទ ព្រមទាំងត្រី និងសត្វល្មូនរស់នៅទាំងលើគោកនិងក្នុងទឹកយ៉ាងរាប់មិនអស់។
ទឹកធ្លាក់លោកស្រី ទទួលបានឈ្មោះនេះពីរឿងព្រេងនិទានអំពីភរិយាដ៏កំសត់ម្នាក់ ដែលបានរង់ចាំការត្រឡប់មកវិញរបស់ស្វាមីដោយឥតប្រយោជន៍ រហូតដល់សក់របស់នាងប្រែជាសដូចទឹកធ្លាក់។ ជាចុងក្រោយ ស្រ្តីរូបនោះបានលាចាកលោក ហើយបានក្លាយទៅជាទឹកធ្លាក់។ ចំណែកឯស្វាមីរបស់នាង នៅពេលត្រឡប់មកវិញ និងមានការឈឺចាប់យ៉ាងខ្លាំងចំពោះការបាត់បង់ភរិយា ក៏បានក្លាយទៅជាភ្នំ Ong ដែលនៅទីនោះ គាត់ឱបក្រសោបស្នេហ៍របស់គាត់ជារៀងរហូត។
សំឡេងវ៉ូងសត្វចាកចែកគ្នា លាយឡំជាមួយសំឡេងទឹកធ្លាក់បាចសាច ដូចជា ស្វា បក្សាបក្សី និងចីចក ដែលសុទ្ធតែចូលរួមក្នុងវង់តន្ត្រីព្រៃឈើ ហាក់ដូចជាកំពុងច្រៀងបំពេទឹកធ្លាក់។
ដោយទទួលបានប្រភពទឹកពីបឹងជ្រៅមួយ ទឹកធ្លាក់លោកស្រីពិតជាបានបែងចែកជា ៩ ថ្នាក់ ប៉ុន្តែមានតែ ៣ ថ្នាក់ប៉ុណ្ណោះដែលអាចចូលទៅដល់បាន។ តំបន់បឹងនេះមានផ្តល់ជូនការស្ទូចត្រី និងការបោះជុំរុំ ដូច្នេះអ្នកទេសចរអាចជក់ចិត្តដិតអារម្មណ៍យ៉ាងពេញទំហឹងនៅក្នុងបរិស្ថានធម្មជាតិ។
ប្រភព៖ Instagram - jonnyrouse7
ប្រហែល ៦០ គីឡូម៉ែត្រ ភាគពាយ័ព្យនៃទីក្រុង Phan Thiet មានឃុំ La Ngau ដែលជាទីតាំងនៃទឹកធ្លាក់ Da Mi មានថ្នាក់ជ្រោះរហូតដល់ ៥០ ជាន់ ហូរស្រោចចុះមកយ៉ាងស្រស់ស្អាត ដូចជាដំបងវាយរនាត បង្កើតបានជាភាពស្ងប់ស្ងាត់បែបតន្ត្រីដ៏អស្ចារ្យ។
នៅជិតទឹកធ្លាក់ Da Mi គឺទឹកធ្លាក់ Cloud 9។ ឈ្មោះនេះត្រូវបានដាក់តាមចំនួន ៩ ជាន់របស់វា ហើយមើលទៅដូចជាស្រែថ្នាក់ៗ ដែលកាន់តែឡើងខ្ពស់ ទឹកធ្លាក់កាន់តែលេចធ្លោ និងស្អាតខ្លាំងឡើង។ នៅកណ្តាលព្រៃភ្នំ ទឹកធ្លាក់នេះមើលទៅដូចជាព្រះនាងដ៏ស្រស់សោភា និងលំបាកក្នុងការយកឈ្នះ។
ទឹកធ្លាក់ Yavly ស្ថិតនៅយ៉ាងជ្រៅក្នុងតំបន់ភ្នំនៃស្រុក Tuy Phong (ក្នុងតំបន់អភិរក្សធម្មជាតិ Kalon Song Mao)។ ទឹកធ្លាក់ Yavly ត្រូវបានបង្កើតឡើងដោយអូរតូចៗពីរប្រសព្វគ្នា ហេតុដូច្នេះហើយទើបវាមានឈ្មោះមួយទៀតថា Thac Cap - ទឹកធ្លាក់ "គូ"។ ដោយមានកម្ពស់ ១០០ ម៉ែត្រ ទឹកធ្លាក់ Yavly ហូរធ្លាក់ចូលទៅក្នុងអាងទឹកមួយ ដែលស័ក្តិសមបំផុតសម្រាប់ការហែលទឹក។ ប្រជាជនក្នុងតំបន់ចាត់ទុក Yavly ដូចជាក្មេងស្រីម្នាក់ដែលកំពុងបង្អួតរាងនៅមុខភ្នំ ដោយខ្សែទឹកហូរធ្លាក់ចុះមកតំណាងឱ្យរាងកាយដ៏ល្វត់ល្វន់ និងសក់វែងអន្លាយរបស់នាង។
ស្រុក Tanh Linh នៃខេត្តប៊ិញធួន មានខ្សែទឹកធ្លាក់ជាច្រើន រួមមាន Mua Bay, Buffalo Head (ក្បាលក្របី) និង Truot។ ទឹកធ្លាក់ Mua Bay មានកម្ពស់ជិត ៤០ ម៉ែត្រ ហើយការបុកធ្លាក់ជានិច្ចរបស់វាបង្កើតបានជាអ័ព្ទព្រិលៗ - អ្នកទេសចរអាចឈរនៅក្រោមទឹកធ្លាក់ ហើយសម្លឹងមើលជ្រោះថ្មខ្មៅចោទ និងរុក្ខជាតិព្រៃជុំវិញ។
ប្រភព៖ Facebook - Lac Tour.
ទឹកធ្លាក់ Truot Ta Pua គឺពេញនិយមជាពិសេសដោយសារតែជ្រលងថ្មមានផ្ទៃរលោងដែលទឹកធ្លាក់បានកកិតតាមពេលវេលា។ Truot គឺស័ក្តិសមបំផុតសម្រាប់ការរអិលលេង - ដូចជាទាស្លាយសួនទឹករបស់មាតាធម្មជាតិ - ហូរធ្លាក់ចូលទៅក្នុងអាងហែលទឹក។
ប្រភព៖ Instagram - nghiadaisy
ទឹកធ្លាក់ Buffalo Head (ក្បាលក្របី) ត្រូវបានហៅឈ្មោះដូច្នេះ ដោយសារតែខ្សែទឹកពណ៌សពីរដែលមើលទៅដូចជារាងស្នែងក្របីបានប្រសព្វគ្នាធ្លាក់ចុះក្នុងកម្ពស់ ៣០ ម៉ែត្រ។ អាងទឹកថ្លាឆ្វង់នៃទឹកធ្លាក់ Buffalo Head គឺស័ក្តិសមបំផុតសម្រាប់ការហែលទឹក។
អ្នកនឹងពិបាកស្វែងរកទឹកធ្លាក់នៅប្រទេសវៀតណាមដែលគ្មានរឿងព្រេងនិទាន ឬរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ណាស់។ យ៉ាងណាមិញ ប្រទេសវៀតណាមគឺជាប្រទេសមួយ - វប្បធម៌មួយ - ដែលសម្បូរទៅដោយទេវកថា។ ខេត្តប៊ិញធួន មានលក្ខណៈពិសេសត្រង់ថា វាមានការរួមបញ្ចូលគ្នាយ៉ាងប្លែករវាងតំបន់ឆ្នេរ និងតំបន់ភ្នំ ដែលទាក់ទាញចិត្តឱ្យទៅរុករក។ ទឹកធ្លាក់នៃខេត្តដ៏អស្ចារ្យនេះ គឺជាកន្លែងដ៏ល្អមួយដើម្បីចាប់ផ្តើម។
អ្វីដែលទឹកធ្លាក់ទាំងនេះមានដូចគ្នា គឺសម្ផស្សធម្មជាតិដ៏បរិសុទ្ធ និងភាពងាយស្រួលក្នុងការធ្វើដំណើរទៅដល់។ មានទីធ្លាធំទូលាយសម្រាប់ការបោះជុំរុំ ឬពិសាអាហារសម្រន់ - អ្នកអាចហែលទឹក និងត្រាំខ្លួន ខណៈពេលដែលត្រូវបានចោមរោមដោយធម្មជាតិ និងសត្វព្រៃ។ ទឹកធ្លាក់នៃខេត្តប៊ិញធួន គឺជាទីតាំងសម្រាកកាយសម្រាប់អ្នកផ្សងព្រេង ជាក្តីរីករាយរបស់អ្នកដើរព្រៃ និងជាសួនអេដែនសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។







